ព័ត៌មានជាតិ

​អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ដាក់បទបញ្ជា​យ៉ាង​តឹងរឹង​ទប់ស្កាត់​ការកាប់​រាន​ដីព្រៃ​នៅ​ចំណុច​ច្រករបៀង​ក្នុង​ស្រុក​កោះ​ញែក !!!

ខេត្ត​មណ្ឌលគិរី​:  ស្រុក​កោះ​ញែក​ ៖ ​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត អមដំណើរ​ដោយ​លោកស្នងការ​នគរបាល​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ប្រធាន​មន្ទីរ​បរិស្ថាន និង​មន្ត្រី​ជំនាញ​មួយ​ចំនួន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការកាប់​រាន​ដីព្រៃ​នៅ​ចំណុច​ច្រករបៀង​ក្នុង​ស្រុក​កោះ​ញែក នា​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨​។​ ​ក្រោយ​ពី​ការត្រួតពិនិត្យ​និង​ដាក់​វិធានការ​យ៉ាង​តឹងរឹង​ការទប់ស្កាត់​ការកាប់​រាន​ដីព្រៃ​ខាងលើ​ឯកឧក​ត្ដម​បាន​ស្នើសុំ​ដល់​គ្រប់​មន្ទីរ​ជំនាញ​ដែល​ពាក់ព័ន្ធ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ប្រទេសជាតិ​យើង​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ…

ព័ត៌មានជាតិ

សម្ដេច​ អគ្គ​មហា​ពញាចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​និង​ធ្វើ​ការផ្លាស់ប្តូរ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៣៨​រូប

ភ្នំពេញ÷ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថានៅព្រឹកថ្ងៃចន្ទ ៤កើតខែភទ្របទឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី ១៧​ ខែកញ្ញាឆ្នាំ ២០១៨ វេលាម៉ោង ៩:០០​ នាទីគណៈកម្មាធិការអចិន្ត្រៃយ៍​ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ ។ អង្គប្រជុំបានធ្វើការពិភាក្សានិងអនុម័តតាមរបៀបវារៈដោយមានលទ្ធផលដូចខាងក្រោម÷ ១-អង្គប្រជុំបានអនុម័តលើសំណើសុំផ្លាស់ប្ដូរតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជាចំនួន ៣៨​ រូបជំនួសសមាសភាពតំណាងរាស្ត្រចាស់ដែលបានលាឈប់។ ការប្រកាសសុពលភាពនៃអាណត្តិតំណាងរាស្ត្រទាំង…

ព័ត៌មានជាតិ

​អភិបាល​ស្រុក​ស្អាង ខេត្ត​កណ្តាល ស្នើឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់​មុននឹង​ចុះហត្ថលេខា លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់

​កណ្តាល ៖ លោក ញឹម វណ្ណ​ឌិន អភិបាល​ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​ដាស់តឿន​ដល់​អាជ្ញាធរ​ឃុំ រួម​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ស្រុក​ទាំងអស់ ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស​មុន​នឹង​ចុះហត្ថលេខា លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​អចលន​ទ្រ​ដែល​ប្រជាពលរដ្ឋ​មក​ពឹងពាក់ បើ​មិន​ទាន់​ចុះបញ្ជី​ត្រឹមត្រូវ ទៅ​តាម​ជំនាញ​សូរិយោដី ដោយ​មាន​និយាម​ការ​ច្បាស់លាស់​នោះ គឺ​មិន​ត្រូវ​ចុះហត្ថលេខា​ជាដាច់ខាត​។​