បុរី អាម៉ូរី ៧មករា បើកលក់ផ្ទះពាណិជ្ជកម្មប្រភេទA និង ប្រភេទB ជាមួយនឹងការផ្តល់ជូនប័ណ្ណលាទសំណាងពិសេស2999$ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជន
រាជធានីភ្នំពេញ៖ គម្រោងផ្ទះអាជីវកម្ម និងលំនៅឋានប្រណិតថ្មីមួយដែលមានទីតាំងស្ថិតនៅលើតំបន់សេដ្ឋកិច្ចថ្មី នៃទីក្រុងរណបជ្រោយចង្វា បានចាប់ផ្ដើមពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ ដោយមានផ្ទះ ពាណិជ្ជ កម្ម ប្រភេទA និង ប្រភេទB មានតម្លៃចាប់ពី65800$ដុល្លារឡើងទៅ។

លោក សួន វីរៈតារា អគ្គនាយក ក្រុមហ៊ុន អាម៉ូរី បានមានប្រសាសន៍ឲ្យដឹងថា គម្រោង បុរី អាម៉ូរី ៧មករានឹងត្រូវសាងសង់ឡើងលើផ្ទៃដី ៣២ ហិកតា ស្ថិតនៅភូមិជ្រៃមួយរយ ឃុំសំបូរមាស ស្រុកមុខកំពូល តាមបណ្តោយផ្លូវរដ្ឋ ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៦អា ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ ៥ ។

លោកបន្តថា តំបន់នេះ បាន វិវឌ្ឍន៍ ខ្លួន យ៉ាង លឿន ក្លាយ ទៅ ជា តំបន់ មាន សក្ដានុពល លើ ការ អភិវឌ្ឍ វិស័យ អចលនទ្រព្យ ។ អ្វី ដែល ពិសេស ទៀត នោះ តំបន់ នេះ មាន ហេដ្ឋារចនាសម្ព័ន្ធ ល្អ ដូច នៅ ក្នុង ទីក្រុង ដែល វា ជា កត្តា ទាក់ទាញ ឲ្យ មនុស្ស ទៅ រស់នៅ ច្រើន និង ប្រកប អាជីវកម្ម។ ជាក់ ស្ដែង តំបន់នេះ នា បច្ចុប្បន្ន នៅទីនោះប្រជុំដោយ ធនាគារ សាលារៀន អន្តរជាតិ និង មាន ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ល្អ ៗ ជាច្រើន បម្រើ ឲ្យ ការ រស់ នៅ កាន់ តែ ប្រសើរ ។ ហេតុផល ទាំង នេះ ហើយ បាន ធ្វើ ឲ្យ បុរី អាម៉ូរី ៧ មករា លេច រូបរាង នៅ ទីនេះ។

អគ្គនាយកបន្តទៀតថា បុរី អាម៉ូរី ៧មករា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។ នៅជុំវិញទីតាំងបុរី ពោរពេញដោយសក្កានុពល គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និង សួនទឹក ហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។

ដើម្បីអបអរដល់ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានដល់ទៅ ៥% + ១០% និងប័ណ្ណលាទសំណាង ២,៩៩៩$ ព្រមទាំង
ទទួលបានឱកាសបានសន្លឹកឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ដល់ច្រើនសន្ធឹកសន្ធាប់។
ហើយនឹងទទួលបានបន្ថែមជាមួយនឹងប័ណ្ណបញ្ចុះតម្លៃ ៣,០០០ ដុល្លារសម្រាប់ការ ទិញផ្ទះ ពាណិជ្ជ កម្ម ប្រភេទA និង ប្រភេទB ដែលនឹងដាក់លក់ក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ ។

ប្រភេទដីឡូតិ៍នៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ជម្រើសទី១ ដីទំហំ ៥ម X ២០ម
ជម្រើសទី២ ដីទំហំ ១០ម X ២០ម
ជម្រើសទី៣ ដីទំហំ ២០ម X ៣០ម
ប្រភេទផ្ទះនៅក្នុង បុរី អាម៉ូរី ៧មករា មានប្រភេទដីដូចជា៖
ផ្ទះ ពាណិជ្ជ កម្ម ប្រភេទA E0+E1+E2
ផ្ទះ ពាណិជ្ជ កម្ម ប្រភេទB E0+E1
វីឡាកូនកាត់ E0+E1+E2

គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង ទូរស័ព្ទ៖ 089 999 996 ៕