ភ្នំពេញ÷ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថានៅព្រឹកថ្ងៃចន្ទ ៤កើតខែភទ្របទឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី ១៧​ ខែកញ្ញាឆ្នាំ ២០១៨ វេលាម៉ោង ៩:០០​ នាទីគណៈកម្មាធិការអចិន្ត្រៃយ៍​ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ ។ អង្គប្រជុំបានធ្វើការពិភាក្សានិងអនុម័តតាមរបៀបវារៈដោយមានលទ្ធផលដូចខាងក្រោម÷
១-អង្គប្រជុំបានអនុម័តលើសំណើសុំផ្លាស់ប្ដូរតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជាចំនួន ៣៨​ រូបជំនួសសមាសភាពតំណាងរាស្ត្រចាស់ដែលបានលាឈប់។ ការប្រកាសសុពលភាពនៃអាណត្តិតំណាងរាស្ត្រទាំង ៣៨រូបនោះនឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី ១ នីតិកាលទី ៦​ នាពេលខាងមុខ។
២-អង្គប្រជុំបានអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី ១​ នីតិកាលទី ៦​ ចំនួន ៣​ រូបមាន÷
១-លោកជំទាវ​ បាន​ ស្រីមុំ
២-ឯកឧត្តម​ ឃីង​ នុភាព
៣-ឯកឧត្ដម​ ម៉ាក់​ សេត
៣-អង្គរជុំបានអនុម័តកំណត់កាលបរិច្ឆេទសម័យប្រជុំរដ្ឋសភាលើកទី​ ១​ នីតិកាលទី ៦​ នៅព្រឹកថ្ងៃពុធទី ១៩​ខែកញ្ញា​ឆ្នាំ ២០១៨ វេលាម៉ោង ៨:០០​ នាទី​ ដោយមានរបៀបវារៈការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន ៣៨ រូបនីតិកាលទី ៦នៃរដ្ឋសភា។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន