ព័ត៌មានផ្សេងទៀត

ខេត្ត​មណ្ឌលគិរី​:  ស្រុក​កោះ​ញែក​ ៖
​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត អមដំណើរ​ដោយ​លោកស្នងការ​នគរបាល​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ប្រធាន​មន្ទីរ​បរិស្ថាន និង​មន្ត្រី​ជំនាញ​មួយ​ចំនួន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការកាប់​រាន​ដីព្រៃ​នៅ​ចំណុច​ច្រករបៀង​ក្នុង​ស្រុក​កោះ​ញែក នា​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​ក្រោយ​ពី​ការត្រួតពិនិត្យ​និង​ដាក់​វិធានការ​យ៉ាង​តឹងរឹង​ការទប់ស្កាត់​ការកាប់​រាន​ដីព្រៃ​ខាងលើ​ឯកឧក​ត្ដម​បាន​ស្នើសុំ​ដល់​គ្រប់​មន្ទីរ​ជំនាញ​ដែល​ពាក់ព័ន្ធ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ប្រទេសជាតិ​យើង​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕