ព័ត៌មានជាតិ, អន្តរជាតិ

​អាជីវករ​ខ្មែរ​ត្អូញត្អែ​រឿង​ដោះដូរ​សំបុត្រ​ចូលក្នុង​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត គេ​សង្គេតឃើញថា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ អាជីវករ​ខ្មែរ​ដែល​បាន​ចូល​ទៅ​រក​ទទួលទាន​នៅក្នុង​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ​មានការ​ត្អូញត្អែ​រឿង​ដោះដូរ​សំបុត្រ ។ បន្ទាប់​ពី​ពួកគាត់​បាន​ទទួល​ដំណឹង​និង​បានឃើញ​ការបិទ​ប្រកាស​នូវ​សេចក្តីជូនដំណឹង​មួយ​នៅមុខ​ស្នាក់ការ​ចែកចាយ​សំបុត្រ​ជូនទៅ​អាជីវករ​ខ្មែរ​ដែល​ទៅ​លក់ដូរ​ក្នុង​ផ្សា​រោង​ក្លឿ​សព្វថ្ងៃនេះ ។ ​សូម​ជំរាប​ដែរ​ថា  ៖​នៅ​ក្នុង​សេចក្តីជូនដំណឹង​នោះ​បាន​បញ្ជាក់ថា​៖​អាជីវករ​ទាំងអស់​ត្រូវ​ទិញ​សំបុត្រ​ក្នុង​មួយ​សន្លឹក​តម្លៃ​១០០​រៀល​ដើម្បី​ទៅ​ធ្វើ​អាជីវកម្ម លក់ដូរ​ដូច​ធម្មតា​នៅក្នុង​ផ្សារ​រោង​ក្លឿ​។​សេចក្តីជូនដំណឹង​ដ​ដែរ​បន្តថា​៖​ចាប់ពី​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ គឺ​លក់​សំបុត្រ​ជូន​អាជីវករ​ខ្មែរ​ក្នុង​មួយ​សន្លឹក​តម្លៃ​១០០​រៀល​រហូត​ដល់​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០១៨ លុះដល់​ថ្ងៃ​ទី​១​ខែ​កញ្ញា​ឆ្នាំ​២០១៨​គឺ​គេ​ឈប់​លក់ដូរ​សំបុត្រ​តទៅទៀត​ហើយ ដោយ​តម្រូវឲ្យ​អាជីវករ​ទាំងអស់​ប្រើប្រាស់​ប័ណ្ណឆ្លងដែ​ន​វិញ​ម្ដង​។​ ​គួរ​បញ្ជាក់ដែរថា ៖ រយៈពេល​កន្លងមក ក្រុម​អាជីវករ​ទាំងអស់​ដែល​ចូល​លក់ដូរ​ក្នុង​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ…

ព័ត៌មានជាតិ, អន្តរជាតិ

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៧​និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨​នៃ​រដ្ឋបាល​ខេត្ត​កែប​

កែប ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១ រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៨ រដ្ឋបាល​ខេត្ត​កែប​បាន​រៀបចំ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព…

ព័ត៌មានជាតិ, សេដ្ឋកិច្ច

ពិធី​ចុះហត្ថលេខា អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ​ក្រុង​បាត់ដំបង​

​ភ្នំពេញ ៖ នា​ព្រឹក ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ​ក្រុង​បាត់ដំបង នៃ​គម្រោង​អភិវឌ្ឍន៍ សេដ្ឋកិច្ច​ក្រុង​របៀង​ខាងត្បូង ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ ក្រសួង សាធារណការ និង​ដឹកជញ្ជូន តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី…